ការកម្សាន្តផ្សេងៗ

នៅលើភ្នំបូកគោនេះ អ្នកអាចរីករាយនឹងការទស្សនាធម្មជាតិនិងសំណង់អគារប្រវតិ្តសាស្រ្តនានាតាមរយៈការជិះកង់ឬរ៉ឺុម៉ក។ ទេសភាពធម្មជាតិដ៏ស្រស់បំព្រង និងអាកាសធាតុត្រជាក់ពេញមួយឆ្នាំលើភ្នំបូកគោ នឹងធ្វើឲ្យលោកអ្នករីករាយ បាត់អស់ទុក្ខកង្វល់នានា។ សូមកុំភ្លេចដកដង្ហើមវែងៗស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនៅពេលដែលលោកអ្នកទស្សនាសម្រស់ដ៏ស្រស់ស្អាតរបស់ភ្នំបូកគោ។

តើអ្នកដឹងទេ?
  • ភ្នំបូកគោ មានផ្លូវធំតូចជាច្រើនដែលអ្នកអាចជិះកង់កម្សាន្តបាន។
  • អ្នកអាចជិះកង់ពីទីកន្លែងមួយទៅកន្លែងមួយដោយសុវត្ថិភាពនៅលើផ្លូវចាក់កៅស៊ូនិងបេតុងថ្មីៗដែលទើបសាងសង់រួច។

នៅចម្ងាយប្រមាណ5គមពីរមណីយដ្ឋានឋានសួគ៌បូកគោ មានទីកន្លែងសម្រាប់ការកម្សាន្តកីឡាលើទឹកមួយចំនួនរង់ចាំភ្ញៀវទៅកម្សាន្ត មានដូចជា ការជិះទា ទូកកានូ ទូកកាយ៉ាក់ និងស្ទូចត្រីជាដើម។

តើអ្នកដឹងទេ?
  • • បឹងលើភ្នំនេះផ្ទុកទឹកចំនួនកន្លះលានម៉ែត្រគូប។