គោលការណ៏លក្ខណៈដាច់ដោយឡែកនេះ មានប្រសិទ្ធភាពចំពោះការប្រមូលព័ត៌មានរបស់ឋានសួគ៌បូកគោ តាមរយៈគេហទំព័រផ្លូវការ www.thansurbokor.com

ការប្រមូលផ្តុំព័ត៌មាន
យើងអាចនឹងប្រមូលយកនូវព័ត៌មានមួយចំនួនពីអ្នកប្រើប្រាស់គេហទំព័ររបស់យើង ដែលរួមមានឈ្មោះ ភេទ ថ្ងៃកំណើត អាសយដ្ឋាន លេខទូរស័ព្ទ ឬចំណូលចិត្តជាដើម។
យើងនឹងប្រមូលយកនូវព័ត័មានជាក់លាក់ណាមួយដែលជាអត្តសញ្ញាណមិនផ្ទាល់ខ្លួន បន្ថែមពីលើព័ត៌មានដែលអ្នកប្រើប្រាស់គេហទំព័រស័្មគ្រចិត្តផ្តល់ឲ្យ ។ ព័ត៌មាននេះអាចជាការប្រើប្រាស់ប្រៅសឺអ៊ីនធើណិត អាសយដ្ឋាន អាយភី ប្រភេទប្រព័ន្ធដំណើរការប្រើប្រាស់កំព្យូទ័រ ចំនួនពេលវេលានិងទំព័រដែលអ្នកចូលទស្សនានៅលើគេហទំព័ររបស់យើង និងវិធីដែលអ្នកប្រើប្រាស់ចូលមកកាន់គេហទំព័ររបស់យើងជាដើម។ ព័ត៌មាននេះ នឹងត្រូវប្រើប្រាស់ក្នុងគោលបំណងតែមួយគត់ដើម្បីបង្កើនចរាចរណ៍របស់អ្នកប្រើប្រាស់ឲ្យចូលមកកាន់គេហទំព័ររបស់យើង។
ឃុកឃី (Cookie)
នៅពេលដែលអ្នកប្រើប្រាស់ចូលមកកាន់គេហទំព័ររបស់យើង យើងនឹង ឃុកឃី កំព្យូទ័រអ្នកប្រើប្រាស់។ ឃុកឃី គឺជាហ្វាល់ឯកសារដែលផ្ទុកនូវព័ត៌មានដែលយើងអាចចូលទៅប្រមូលយកសិ្ថតិ និងជំនួយដល់បទពិសោធនៃការប្រើប្រាស់អ៊ីនធើណិតរបស់អ្នក។ ឃុកឃី គឺត្រូវបាននិងកំពុងតំឡើងនៅលើគេហទំព័ររបស់យើងដើម្បីគោលបំណងដូចខាងក្រោម៖
 • ដើម្បីចាប់យកការប្រើប្រាស់វេបប្រៅសឺរបស់អ្នកប្រើប្រាស់
 • ដើម្បីតាមដានលើការផ្សព្វផ្សាយប្រូម៉ូសិន ដែលយើងបានបង្ហោះដល់អ្នកប្រើប្រាស់
 • ដើម្បីរក្សានូវការឡុកអ៊ីននិងទិញព័ត៌មានធានានៃគេហទំព័រ
 • ដើម្បីផ្តល់ជូននូវគ្រឿងសម្គាល់ដ៏ពិសេសដល់អ្នកប្រើប្រាស់
 • ដើម្បីយើងអាចទទួលបាននូវសិ្ថតិនៃការប្រើប្រាស់គេហទំព័រ។ គ្រឿងសម្គាល់ពិសេសនេះ មិនទាក់ទងនឹងព័ត៌មានផ្ទាល់ខ្លួននោះទេ។
ប្រៅសឺមួយចំនួនធំទទួលយកឃុកឃីដោយស្វ័យប្រវតិ្ត ប៉ុន្តែអ្នកប្រើប្រាស់អាចផ្លាស់ប្តូរ ប្រៅសឺសេតធីង ដើម្បីបដិសេធឃុកឃី ដោយចូលទៅ Help នៅលើធូលបារបស់ប្រៅសឺ។ ប្រសិនបើអ្នកប្រើប្រាស់ជ្រើសរើសបដិសេធឃុកឃី អ្នកប្រើប្រាស់ អាចនឹងគ្មានលទ្ធភាព ចុះឈ្មោះឬប្រើប្រាស់ទំព័រមួយចំនួន។
បច្ចេកវិទ្យាផ្សេងៗ
យើងនឹងបំពាក់នូវបច្ចេកវិទ្យាអ៊ីនធើណិតដែលប្រកបដោយបទដ្ឋាន ដូចជា Flash technologies, Web beacons ឬ pixel tags និងបច្ចេកវិទ្យាប្រហាក់ប្រហែលគ្នានេះ ដើម្បីបញ្ជូនឬទាក់ទងជាមួយនឹងឃុកឃី និងតាមដានការប្រើប្រាស់នៅលើគេហទំព័ររបស់យើង។ យើងក៏នឹងរួមបញ្ចូល Web beacons នៅក្នុងអ៊ីមែល អ៊ីឌីអឹម ឬ ព័ត៌មានផ្សព្វផ្សាយ ដើម្បីបញ្ជាក់ថាសារត្រូវបានបើកមើលនិងអនុវត្តតាម។ ព័ត៌មាននេះនឹងជួយយើងឲ្យផ្តល់នូវសារដែលត្រូវនឹងតម្រូវការរបស់អ្នកប្រើប្រាស់ និងអាចឲ្យយើងចង្អុលបង្ហាញយ៉ាងមានប្រសិទ្ធភាពនូវមាតិកាអនឡាញ យុទ្ធនាការឃោសនាផ្សព្វផ្សាយ ការផ្តល់ជូនពិសេស និងសេវាកម្មផ្សេងៗទៀតដែលនឹងផ្តល់ជូននៅលើគេហទំព័ររបស់យើង។
ការប្រើប្រាស់ព័ត៌មានដែលប្រមូលបាន
យើងនឹងប្រើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ក្នុងគោលបំណងខាងក្រោម៖
 • ផ្តល់ជូនអ្នកប្រើប្រាស់នូវមាតិកាដែលត្រូវនឹងតម្រូវការ
 • ឆ្លើយតបនឹងសំណួរ
 • ផ្តល់ជូននូវបទពិសោធនៃការប្រើប្រាស់គេហទំព័រ
 • ជូនដំណឹងដល់អ្នកប្រើប្រាស់នូវព័ត៌មាន ព្រឹតិ្តការណ៍ និងការផ្តល់ជូនថ្មីៗ។ល។
ការចែករំលែកព័ត៌មាន
យើងនឹងចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ជាមួយនឹងភាគីទី៣ ក្នុងគោលបំណងខាងក្រោម៖
 • អនុវត្តតាមបញ្ជាតុលាការឬដំណើរការនៃច្បាប់ណាមួយ ដែលតម្រូវឲ្យធ្វើ មានបញ្ចូលទាំងការដាក់កម្រិតនៃសកម្មភាពល្បែងផ្សេងៗ។
 • ឋានសួគ៌បូកគោ យល់ថាការលាតត្រដាងក្នុងករណីលើកលែងមួយចំនួនដូចជារឿងបន្ទាន់ថ្នាក់ជាតិ ការពាក់ព័ន្ធនឹងសន្តិសុខ ឬស្ថានភាពផ្សេងៗ គឺជាការចូលរួមប្រុងប្រយ័ត្ន។
 • យើងនឹងមិនចែករំលែកព័ត៌មានរបស់អ្នកប្រើប្រាស់ជាមួយនឹងក្រុមហ៊ុនដទៃ លើកលែងតែយើងមានការសន្យាទាក់ទងនឹងការផ្តល់ព័ត៌មានទៅកាន់អ្នកផ្គត់ផ្គង់ជាភាគីទី៣ ដើម្បីឲ្យអ្នកផ្គត់ផ្គង់អាចប្រើប្រាស់តាមតម្រូវការណាមួយជាក់លាក់។ ក្រុមហ៊ុនដែលជាភាគីទី៣ ត្រូវទទួលយកលក្ខខណ្ឌនៃការប្រើប្រាស់ព័ត៌មាននោះ។ ឋានសួគ៌បូកគោ នឹងមិនលក់ឬចែកចាយព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ទៅកាន់ភាគីទី៣ក្នុងគោលបំណងទីផ្សារដាច់ខាត។
 • យើងអាចនឹងចែករំលែកព័ត៌មានអនាមិកឬប្រមូលផ្តុំជាមួយនឹងភាគីទី៣ រួមមាន អ្នកផ្សព្វផ្សាយ វិនិយោគិន និងដៃគូរបស់យើង។ ព័ត៌មានប្រមូលផ្តុំឬអនាមិក មិនមានព័ត៌មានផ្ទាល់ខ្លួននោះទេ ហើយការប្រើប្រាស់និងលាតត្រដាងរបស់វា មិនតម្រូវទៅតាមលក្ខខណ្ឌនៃគោលការណ៍នេះទេ។
ការចូលទៅកាន់ព័ត៌មានអ្នកប្រើប្រាស់
ដើម្បីធានាថាអ្នកប្រើប្រាស់អាចគ្រប់គ្រងបាននូវព័ត៌មានផ្ទាល់ខ្លួន អ្នកប្រើប្រាស់អាចពិនិត្យនិងកែប្រែព័ត៌មានរបស់ខ្លួនបានតាមរយៈការចុះឈ្មោះចូលផ្នែកដែលទាក់ទងនៅលើគេហទំព័រ(ប្រសិនបើមាន)។
សុចរិតភាពនៃព័ត៌មានផ្ទាល់ខ្លួន
ឋានសួគ៌បូកគោ នឹងអនុវត្តនូវវិធានការទាំងអស់ដើម្បីការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ពីការបាត់បង់ ការគ្រប់គ្រងមិនល្អ ឬការប្រើប្រាស់មិនស្របច្បាប់ណាមួយ។ ព័ត៌មានផ្ទាល់ខ្លួនណាមួយដែលយើងមិនត្រូវការ នឹងត្រូវបំផ្លាញចោល ហើយនឹងរក្សាទុកលុះត្រាតែមានសំណូមពរពីច្បាប់។ លើសពីនេះទៀត ឋានសួគ៌បូកគោ នឹងកំណត់ការប្រើប្រាស់នេះចំពោះតែបុគ្គលិកដែលអនុវត្តការងារនិងកាតព្វកិច្ចរបស់គេតែប៉ុណ្ណោះ។
ការបញ្ជូនព័ត៌មានជាអន្តរជាតិ
យើងប្រើប្រាស់គេហទំព័រនេះនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងអាស្រ័យទៅតាមការស្នាក់នៅក្នុងប្រទេសណាមួយរបស់អ្នកប្រើប្រាស់។ ការបញ្ជូនព័ត៌មានផ្ទាល់ខ្លួនមកកាន់គេហទំព័ររបស់យើង អាចនឹងទាក់ទងនឹងការបញ្ជូនព័ត៌មានមកកាន់ព្រះរាជាណាចក្រកម្ពុជា។ យើងបានចាត់វិធានការធានាពីភាពត្រឹមត្រូវនៃការរក្សានូវសុវត្ថិភាពនិងសុចរិតភាពនៃព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ឲ្យនៅទីកន្លែងមួយច្បាស់លាស់និងរាល់ព័ត៌ាមានដែលបញ្ជូនមកគឺអាចប្រើប្រាស់បានលុះត្រាតែស្របទៅតាមគោលការណ៍នេះ។
សន្តិសុខ
ឋានសួគ៌បូកគោ បានណែនាំនូវការបង្ហាញដែលមានហេតុផល បច្ចេកទេស និងការចាត់វិធានការរក្សាសុវតិ្ថភាពដើម្បីការពារប្រឆាំងការបាត់បង់ ការប្រើប្រាស់ខុស ឬការកែប្រែព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។ ទោះជាយ៉ាងណាក្តី ផ្ទុយពីការប្រឹងប្រែងរបស់យើង វាអាចនឹងមានវិធានការសុវត្ថិភាពណាមួយណាមួយកើតឡើងដោយមិនអាចពន្យល់បានផងដែរ។
ការផ្លាស់ប្តូរចំពោះគោលនយោបាយ
យើងរក្សាសិទ្ធិក្នុងការកែប្រែគោលនយោបាយនេះបានគ្រប់ពេលវេលា ដោយមិនជម្រាបជូនដំណឹងជាមុន។ ទោះជាយ៉ាងនេះក្តី ការផ្លាស់ប្តូរនឹងត្រូវបានបង្ហាញនៅក្នុងទំព័រនេះ។ ការបន្តប្រើប្រាស់គេហទំព័រនេះ បន្ទាប់ពីការកែប្រែគោលនយោបាយ ដែលបានបង្ហាញនៅលើទំព័រនេះ នឹងចាត់ទុកថាជាការទទួលយកការកែប្រែរបស់យើងពីសំណាក់អ្នកប្រើប្រាស់។
ការពិនិត្យមើលវីដេអូ
ឋានសួគ៌បូកគោ នឹងផ្តល់ជូននូវអារម្មណ៍សុវតិ្ថភាពដល់ភ្ញៀវ និយោជិក របស់យើង ហើយនឹងធានានូវបទដ្ឋានខ្ពស់នៃការប្រតិបតិ្តដ៏សុចរិត។ បរិវេណរបស់យើងនិងពួកគេ ត្រូវបានសិ្ថតនៅក្នុងការឃ្លាំមើល ហើយព័ត៌មានទាំងឡាយអាចនឹងត្រូវបានប្រមូល និងប្រើប្រាស់ដើម្បីទប់ស្កាត់សកម្មភាពខុសច្បាប់និងមិនប្រាថ្នាចង់បានណាមួយ។
ការយល់ព្រមរបស់អ្នកប្រើប្រាស់
អ្នកប្រើប្រាស់យល់និងទទួលយកហើយគោរពទៅតាមគោលនយោបាយរបស់គេហទំព័រឋានសួគ៌បូកគោ តាមរយៈការចូលអាននូវទំព័រលក្ខខណ្ឌនេះ។