ក្លឹបកុមារ ក្លៅណាញ

នៅរមណីយដ្ឋាន ឋានសួគ៌បូកគោ កុមារអាចរីករាយកម្សាន្តនៅ ក្លឹបកុមារក្លៅណាញ ដែលមានកន្លែងលេងកម្សាន្តធំទូលាយបំពាក់ដោយឧបករណ៍ទំនើបទាន់សម័យនិងប្រកបដោយសុវត្ថិភាព។ លោកអ្នកអាចរីករាយជាមួយនឹងកូនៗ ឬទុកឲ្យគេស្វែងរកភាពរីករាយដោយខ្លួនឯងនៅទីនេះ។ សូមអញ្ជើញមកកាន់ ក្លឹបកុមារ ក្លៅណាញ ដើម្បីភាពរីករាយដែលមិនអាចបំភ្លេចបាន!

បណ្ណាល័យ
ប្រមូលផ្តុំនូវសៀវភៅកុមារ ខ្សែភាពយន្តសម្រាប់កុមារ និងសម្ភារៈក្មេងលេងជាច្រើនប្រភេទ ដែលផ្តល់ឲ្យកូនៗរបស់អ្នករីករាយគ្រប់ពេលវេលាពេលស្ថិតនៅទីនេះ។
សកម្មភាពកីឡាផ្សេងៗ
ក្លៅណាញ ផ្តល់ជូននូវហ្គេមកម្សាន្តនិងអប់រំជាច្រើនប្រភេទ មានចាប់តាំងពីបាល់លេងតូចៗរហូតដល់ហ្គេមកម្សាន្តដែលបញ្ចេញកម្លាំងកាយ ដែលជួយជំរុញដល់ការសាងភាពជឿជាក់និងជំនាញដល់កុមារ។ ហ្គេមកម្សាន្តទាំងឡាយនៅទីនេះ នឹងនាំមកនូវភាពរីករាយមិនចេះនឿយហត់សម្រាប់កូនៗរបស់អ្នក។
អាហារដ្ឋាន
បន្ទាប់ពីចំណាយពេលវេលានិងកម្លាំងកាយជាមួយនឹងហ្គេមកម្សាន្តនានា ប្អូនៗកុមារអាចរីករាយជាមួយនឹងអាហារសំណព្វចិត្តដ៏ឈ្ងុយឆ្ងាញ់របស់ពួកគេមានដូចជាស្លាបមាន់ ដំឡូងបារាំងបំពង ភេសជ្ជៈ និងការេ៉ម នៅអាហារដ្ឋានក្លៅណាញ។

រូបភាព ក្លឹបកុមារ ក្លៅណាញ

ត្រឡប់ បន្ទាប់
Cloud 9 Kids' club (Library) Cloud 9 Kids' club (Library) Cloud 9 Kids' club (Canteen) Cloud 9 Kids' club (Library) Cloud 9 Kids' club (Sport Activities) Cloud 9 Kids' club (Sport Activities)