ពានរង្វាន់សណ្ឋាគារបៃតងអាស៊ាន ឆ្នាំ 2014 (ត្រឡប់ក្រោយ)

កំពត ខែមេសា ឆ្នាំ2014៖ រមណីយដ្ឋានឋានសួគ៌បូកគោ ទទួលបានពានរង្វាន់សណ្ឋាគារបៃតងអាស៊ានឆ្នាំ2014 ដែលជាពានរង្វាន់ទទួលស្គាល់សណ្ឋាគារមានលក្ខណៈអេកូទេសចរណ៍ល្អផ្តាច់គេក្នុងតំបន់អាស៊ាន។

ពានរង្វាន់សណ្ឋាគារបៃតងអាស៊ានឆ្នាំ2014 ត្រូវបានប្រារព្ធពិធីប្រគល់នៅក្នុងវេទិកាទេសចរណ៍អាស៊ានពីថ្ងៃទី18ដល់ថ្ងៃទី23 ខែ មករា ឆ្នាំ2014 នៅសណ្ឋាគារភុលមេន ប្រទេសម៉ាឡេស៊ី។

ពានរង្វាន់នេះ ផ្តល់ជូនដល់សណ្ឋាគារដែលបានអនុវត្តគោលការណចីរភាពនិងបៃតង និងវិធានការសន្សំសំចៃថាមពល ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យនិងលក្ខខណ្ឌតម្រូវនៅតាមស្តង់ដាសណ្ឋាគារបៃតងអាស៊ាន។

សណ្ឋាគារចំនួន86នៅតំបន់អាស៊ាន ក្នុងនោះសណ្ឋាគារម៉ាឡេស៊ីចំនួន10, សណ្ឋាគារភូមាចំនួន10, សណ្ឋាគារសិង្ហបុរីចំនួន10,សណ្ឋាគារថៃចំនួន10, សណ្ឋាគារវៀតណាមចំនួន10, សណ្ឋាគារឡាវចំនួន10, សណ្ឋាគារកម្ពុជាចំនួន10, សណ្ឋាគារឥណ្ឌូនេស៊ីចំនួន10, សណ្ឋាគារហ្វីលីពីនចំនួន5, និងសណ្ឋាគារប្រុយណេ ដារូសាឡឹមចំនួន1 បានទទួលពានរង្វាន់សណ្ឋាគារបែតងអាស៊ាននេះសម្រាប់រយៈពេលពីរឆ្នាំ2014-2016។

រូបភាព

ត្រឡប់ក្រោយ បន្ទាប់