ព័ត៌មាន

  • កម្មវិធីបង្ហាញស្នាដៃធ្វើនំនិងបង្អែមដោយចុងភៅធ្វើនំជនជាតិបារាំងលោកហ្គេ្រហ្កូរី សូឡាវី

    កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ នៅ រមណីយដ្ឋានសុខាឋានសួគ៌មានកម្មវិធីបង្ហាញស្នាដៃសិល្បៈក្នុងការធ្វើនំនិងបង្អែមបែបទំនើបរបស់ប្រទេសបារាំងជូនដល់ចុងភៅធ្វើនំរបស់ក្រុមហ៊ុនសុខាអូតែល។ នេះគឺជាកម្មវិធីដ៏គួរឲ្យចាប់អារម្មណ៍មួយដែលត្រូវបានបង្ហាញដោយលោកហ្រ្គេហ្កូរី សូឡាវី ជាចុងភៅធ្វើនំដ៏ជំនាញជនជាតិបារាំងប្រចាំនៅប្រទេសជប៉ុន។

    អានបន្ថែម
  • រមណីយដ្ឋាន ឋានសួគ៌បូកគោ ផ្តល់ប្រាក់ឧបត្ថម្ភដែលប្រមូលបានពីព្រឹត្តិការណ៍ប្រណាំងកង់និងរត់ប្រណាំង ពាក់កណ្តាលម៉ារ៉ាតុង ដល់មន្ទីរពេទ្យគន្ធបុប្ផា

    ភ្នំពេញ៖ នៅរសៀលថ្ងៃទី16 ខែធ្នូ នេះ រមណីយដ្ឋានសុខាឋានសួគ៌បានប្រារព្វធ្វើសនិ្នសីទព័ត៌មានមួយនៅសណ្ឋាគារសុខាក្លឹប ដើម្បីប្រគល់ប្រាក់ឧបត្ថម្ភចំនួន4000ដុល្លារអាមេរិក ដែលប្រមូលបានពីព្រឹត្តិការណ៍កីឡាប្រណាំងកង់និងរត់ប្រណាង់ពាក់កណ្តាលម៉ារ៉ាតុងឋានសួគ៌បូកគោលើកទី១នៅរមណីយដ្ឋានសុខាឋានសួគ៌នាថ្ងៃទី26និង27 ខែតុលា ឆ្នាំ2013 កន្លងទៅនេះ ដល់មន្ទីរពេទ្យគន្ធបុប្ផា។

    នៅក្នុងពិធីប្រគល់ប្រាក់ឧបត្ថម្ភនេះ មានការអញ្ជើញចូលរួមផ្តល់កិត្តិយសពីសំណាក់លោកវេជ្ជបណ្ឌិត Denis Laurent តំណាងដ៏ខ្ពង់ខ្ពស់របស់លោកវេជ្ជបណ្ឌិត Beat Richner នៃមន្ទីរពេទ្យគន្ធបុប្ផា លោក Paul Popelier នាយកចាត់ការទូទៅក្រុមហ៊ុនកូកាកូឡាកម្ពុជា និងភ្ញៀវកិត្តិយសជាច្រើនរូបទៀតតំណាងមកពីក្រុមហ៊ុនសហការឧបត្ថម្ភនានា។

    លោក Michael W. Brabsché នាយកចាត់ការទូទៅនៃរមណីយដ្ឋានសុខាឋានសួគ៌បានមានប្រសាសន៍ថា ព្រឹត្តការណ៍កីឡាប្រណាំងកង់និងរត់ពាក់កណ្តាលម៉ារ៉ាតុងឋានសួគ៌បូកគោលើកទី1 បានប្រព្រឹត្តិទៅដោយរលូននិងជោគជ័យ ដោយមានកីឡាកររត់ប្រណាំងចំនួន577នាក់និងកីឡាករប្រណាំងកង់ចំនួន104នាក់ ហើយលោកសង្ឃឹមថានឹងមានការចូលរួមពីសំណាក់កីឡាករជាតិនិងអន្តរជាតិច្រើនជាងឆ្នាំនេះចំនួន10ដងនៅព្រឹត្តិការណ៍កីឡាឆ្នាំក្រោយដែលគម្រោងនឹងធ្វើឡើងនៅថ្ងៃទី8និង9ខែវិច្ឆិកា ឆ្នាំ2014។ ក្នុងឳកាសនោះលោកក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅផងដែរចំពោះអ្នកចូលរួមសហការរៀបចំព្រឹត្តិការណ៍កីឡានេះឡើងដើម្បីប្រមូលប្រាក់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។

    សូមបញ្ជាក់ផងដែរថា ដើម្បីចូលរួមជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ក៏ដូចជាលើកស្ទួយវិស័យកីឡានិងទេសចរណ៍ធម្មជាតិ រមណីយដ្ឋានសុខាឋានសួគ៌បានសហការជាមួយនឹងក្រុមហ៊ុនសុខាអូតែល ក្រុមហ៊ុនប្រេងឥន្ធនៈសូគីមិច ក្រុមហ៊ុនសុខារៀលអ៊ីស្ទេត ក្រុមហ៊ុនកូកាកូឡា ក្រុមហ៊ុនកម្ពុជាអង្គរអែរ ក្រុមហ៊ុនទូរស័ព្ទចល័តស្មាត និងក្រុមហ៊ុនដទៃមួយចំនួនទៀត រៀបចំព្រឹត្តិការណ៍កីឡាប្រណាំងកង់និងរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងឋានសួគ៌លើកទី1នេះឡើង នៅលើរមណីយដ្ឋានសុខាឋានសួគ៌ ។

    រមណីយដ្ឋាន ឋានសួគ៌បូកគោ

    រមណីយដ្ឋាន ឋានសួគ៌បូកគោ គឺជាសណ្ឋាគារមួយនៃក្រុមហ៊ុនសុខាអូតែលគ្រុប ដែលមានចំនួន៥៦៤បន្ទប់ និងមានទីតាំងស្ថិតនៅក្នុងឧទ្យានជាតិព្រះមុនីវង្សលើកំពូលភ្នំបូកគោកម្ពស់១០៧៥ម៉ែត្រក្នុងខេត្តកំពត។ រមណីយដ្ឋានសុខាឋានសួគ៌ មានបរិក្ខានិងសេវាកម្មកម្សាន្តជាច្រើនដើម្បីទទួលស្វាគមន៍ភ្ញៀវជាតិនិងអន្តរជាតិដូចជា ភោជនីយដ្ឋាន បារ បន្ទប់ច្រៀងខារ៉ាអូខេ ក្លឹបរាត្រី បន្ទប់ហាត់ប្រាណ ស្ប៉ា ស្ទីម សោណា ក្លឹបកុមារ និងសេវាកម្មដំណើរកម្សាន្តនៅលើភ្នំជាច្រើនផ្សេងទៀត។

    អានបន្ថែម
  • 01 មិនា 2014 - ការផ្តល់ជូនពិសេសសម្រាប់ទិវាសិទិ្ធនារី

    ដើម្បីអបអរសាទរទិវាសិទ្ធិនារីលើកទី១០៣ក្រោមប្រធានបទ«Inspiring Change » រមណីយដ្ឋានសុខាឋានសួគ៌ មានក្តីសោមនស្សក្នុងការការផ្តល់ជូននូវភាពរីករាយនិងសិទ្ធិពិសេសដល់មិត្តនារីទាំងឡាយជាមួយនឹងការបញ្ចុះតម្លៃ50%នៃអាយុដែលពួកគាត់មាន ព្រមទាំងទទួលបានការម៉ាស្សាចំនួន៣០នាទី និងការប្រើប្រាស់អាងហែលទឹក បន្ទប់ហាត់ប្រាណ ចាកូហ្ស៊ី និងសោណា ដោយមិនគិតថ្លៃ។

    អានបន្ថែម