+ បូកគោដឹកអ្នកដំណើរ
សូមទទួលយកបទពិសោធន៏ធ្វើដំណើរប្រកបដោយផាសុកភាព និងសុវត្ថិភាពខ្ពស់ពីសេវាកម្មដឹកអ្នកដំណើរផ្តល់ដោយរមណីយដ្ឋានឋានសួគ៌បូកគោ។ ចេញដំណើរជារៀងរាល់ថ្ងៃពីភ្នំពេញទៅកាន់រមណីយដ្ឋានឋានសួគ៌បូកគោ និងពីរមណីយដ្ឋានឋានសួគ៌បូកគោមកភ្នំពេញ។
តំលៃសំបុត្រ៖
  • សណ្ឋាគាររេស៊ីដង់សុខាភ្នំពេញ <=> ទីរួមខេត្តកំពត : US$ 10.00 សំរាប់ភ្ញៀវម្នាក់ និងធ្វើដំណើរមួយដង
  • សណ្ឋាគាររេស៊ីដង់សុខាភ្នំពេញ <=> រមណីយដ្ឋានឋានសួគ៌បូកគោ : US$ 12.00 សំរាប់ម្នាក់ និងធ្វើដំណើរមួយដង
ម៉ោងចេញដំណើរ (រៀងរាល់ថ្ងៃ)៖
ម៉ោង សណ្ឋាគាររេស៊ីដង់សុខាភ្នំពេញ –​ ទីរួមខេត្តកំពត –​ រមណីយដ្ឋានឋានសួគ៌បូកគោ
7:00ព្រឹក ចេញដំណើរពីសណ្ឋាគាររេស៊ីដង់សុខាភ្នំពេញ
7:15ព្រឹក ចំណតឈប់នៅផ្សារាត្រី
7:30ព្រឹក ចេញដំណើរពីផ្សារាត្រី
10:00ព្រឹក ចំណតឈប់នៅទីរួមខេត្តកំពត ស្ថានីយ៏ប្រេងឥន្ធនៈសូគីមិច (ជិតរង្វង់មូលធុរេន)
10:15ព្រឹក ចេញដំណើរពីទីរួមខេត្តកំពត
11:00ព្រឹក ទៅដល់រមណីយដ្ឋានឋានសួគ៌បូកគោ

ម៉ោង រមណីយដ្ឋានឋានសួគ៌បូកគោ – ទីរួមខេត្តកំពត – សណ្ឋាគាររេស៊ីដង់សុខាភ្នំពេញ
1:45រសៀល ចេញដំណើរពីរមណីយដ្ឋានឋានសួគ៌បូកគោ
2:30រសៀល ចំណតឈប់នៅទីរួមខេត្តកំពត ស្ថានីយ៏ប្រេងឥន្ធនៈសូគីមិច (ជិតរង្វង់មូលធុរេន)
2:45រសៀល ចេញដំណើរពីទីរួមខេត្តកំពត
5:00រសៀល ទៅដល់សណ្ឋាគាររេស៊ីដង់សុខាភ្នំពេញ
ទំនាក់ទំនងកក់សំបុត្រ៖
រមណីយដ្ឋានឋានសួគ៌បូកគោ
  • Tel: (855) 88 33 555 35 / (855) 88 26 363 18
  • អ៊ីម៉ែល: reservationskp@sokhahotels.com
សណ្ឋាគាររេស៊ីដង់សុខាភ្នំពេញ
  • Tel: (855) 88 33 555 35 / (855) 88 26 363 18
  • អ៊ីម៉ែល: asm2kp@sokhahotels.com
លក្ខខណ្ឌ៖
  • តម្រូវអោយមានការកក់ទុកជាមុន​ និងអាស្រ័យទៅតាមកៅអីទំនេរ
  • សំបុត្រអាចទិញបាននៅ សណ្ឋាគាររេស៊ីដង់សុខាភ្នំពេញ និងរមណីយដ្ឋានឋានសួគ៌បូកគោ ។ តម្រូវអោយមានការបង់ប្រាក់មុន​ នៅពេលដែលចេញសំបុត្រ ។ សំបុត្រទិញហើយមិនអាចប្តូរជាប្រាក់វិញបានទេ​។
  • អ្នកដំណើរត្រូវមកដល់អោយបាន 20នាទី មុនចេញដំណើរ ។​ ក្នុងករណីយឺតសំបុត្រទុកជាមោឃៈ។
  • ការលុបចោល តំរូវអោយធ្វើទ្បើង មុន2ថ្ងៃ បើមិនដូច្នោះទេនឹងត្រូវគិតថ្លៃ100%​ នៃការកក់សំបុត្រ ក្នងករណីគ្មានការជូនដំណឹង ។
  • សណ្ឋាគារ និងរមណីយដ្ឋានសុខាមានសិទ្ធិកែប្រែ លក្ខខណ្ឌផ្សេងៗគ្រប់ពេល ដោយគ្មានការជូនដំណឹងទុកជាមុន ។